This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 22, 2014

ទស្សនៈអប់រំ

          សព្វថ្ងៃនេះ មនុស្សជាតិស្ថិតនៅជារំពា (ចំណី) នៃសង្គ្រាម ភេរវកម្ម អំពើហិង្សា ឧក្រិដ្ឋកម្ម ការមិនអត់ឱន និងជម្លោះ...... ពោលគឺយើងស្ថិតនៅឆ្ងាយពីគោលដៅនៃសន្តិភាពឋិតឋេរ ដែល ឈរលើគ្រឹះនៃសាមគ្គីភាព បញ្ញា និងសីលធម៌មនុស្សជាតិ។
              ផ្លូវដែលយើងដើរបន្ត គឺត្រូវខិតខំទ្វេដងថែមទៀត ដើម្បីឱ្យវិចារណញ្ញាណ និងការសន្ទនា គ្នាទទួលបានជោគជ័យក្នុងនាមសន្តិភាព ក៏ដូចជាកែលម្អមេរៀននៃអតីតកាល ឱ្យស្របនឹង​បច្ចុប្បន្នកាល បើគេចង់ជំនះស្ថានភាពថ្មីដោយប្រសិទ្ធភាព។ ដូចនេះ យើងត្រូវចេះប្រើបច្ចេកទេស និង ចំណេះដឹងថ្មីដែលបានបង្រៀនយើងចំពោះចំណោទដូចជា តើយើងត្រូវធ្វើយ៉ាងណា ដើម្បីយល់ពីខ្លួនឯង យល់ពីអ្នកដទៃ និងជំនះទស្សនៈខុសគ្នានេះ? តើយើងត្រូវអប់រំឱ្យស្គាល់តម្លៃ សាកលនៃការអត់ឱនសន្តិភាព ការគោរពសិទ្ធិមនុស្ស អហិង្សា និងលទ្ធិប្រជាធិបតេយ្យក្នុងទស្សន វិស័យនៃវប្បធម៌ផ្សេងគ្នាយ៉ាងដូចម្តេច?
​​​​​​            ការអប់រំជាបេះដូងនៃគ្រប់ចម្លើយ ចំពោះបញ្ហាក្តៅគគុកខាងលើនេះ ព្រោះការអប់រំមិនត្រឹម តែផ្តល់ពត៌មានចំពោះមនុស្សប៉ុណ្ណោះទេ ប៉ុន្តែកែប្រែអ្នកទាំងនេះថែមទៀត ក៏ដូចជាការបង្កើត​បរិយាសនៃការសន្ទនា ការផ្លាស់ប្តូរទស្សនៈ និងលើកទឹកចិត្តចំពោះការគោរពគ្នា និងការអត់ឱនគ្នា ព្រមទាំងពង្រឹងរាល់សកម្មភាពវិជ្ជមាន។
            អ្នកប្រាជ្ញចិនខុងជឺ (Confucius) បាននិយាយថា ៖
     - បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១ឆ្នាំទៅមុខទៀត អ្នកត្រូវបណ្តុះគ្រាប់ពូជ
     - បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត អ្នកត្រូវដាំដើមឈើ
     - បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១០០ឆ្នាំទៅមុខទៀត អ្នកត្រូវបង្ហាត់បង្រៀន។

Sunday, September 21, 2014

          នៅក្នុងដំណើរនៃជីវិត មានមនុស្សជាច្រើនដែលខំអត់ធ្មត់ធ្វើការភ្ជួររាស់ ធាក់ស៊ីក្លូ ឬ លីសែង ដោយមិនដឹងថាខ្លួនមានសមត្ថភាព ប្រសិនបើប្រើឱ្យចំ នោះនឹងអាចលើកស្ទួយខ្លួនគេឱ្យមាន គុណភាពស្មើនឹងមហាបុរសនៃពិភពលោកនេះ។ 
  ការអប់រំដ៏ពិតមិនគ្រាន់តែផ្តល់ឱ្យនូវចំណេះ ដឹងប៉ុណ្ណោះទេ វាពង្រឹងពង្រីកអត្តចរិក ដើម្បីឱ្យសេចក្តីពិត និងភាពស្មោះត្រង់មិនចាញ់ សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន ឬការ
លោភលន់របស់ផងលោកិយ ។

The good Cambodian

The Philosophy of the Cambodian : My things are your, and I will share them.

Sunday, December 1, 2013

ពុទ្ធកិច្ច ៤៥ ព្រះវស្សា



ពុទ្ធកិច្ច ៥ យ៉ាង
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។
 ពុទ្ធកិច្ច ៤៥ ព្រះវស្សា

អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ
  • វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី
  • វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន ។ តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុងសាវត្ថី ។
  • វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
  • វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
  • វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
  • វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​និងនកុលមាតា ។
  • វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
  • វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
  • វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
  • វស្សាទី ១២ ស្រុកវេរញ្ជា ។
  • វស្សាទី ១៣ ចាលិយបព៌ត ។
  • វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
  • វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
  • វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
  • វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
  • វស្សាទី ១៨-១៩ ចាលិយបព៌ត ។
  • វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។
  • វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេតវនារាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
  • វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។
ពុទ្ធកិច្ចប្រចាំថ្ងៃ
ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថាពុទ្ធកិច្ច
ប្រចាំថ្ងៃមាន៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ ។

ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ

ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពីពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​សង្គីតិសូត្រទុកជាគំរូនៃការ​ ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស.(=៥៤៣​ ម.គ.ស.​ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ

ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់​ព្រះតេព្រះគុណ​ព្រះ​ព្រហ្ម​គុណាភណ៌
- See more at: http://5000-years.org/?page=detail&menu1=&ref_id=40&ctype=article&id=532&lg=en#sthash.tayKF552.dpuf


Friday, November 22, 2013

ទំលាប់៧ប្រការ

វិធីសាស្រ្ដ៧ចំនុចដែលធ្វើអោយយើងមានទម្លាប់ល្អនិងប្រសិទ្ធភាពខ្ពស់
THE 7 HABITS OF HIGHLY EFFECTIVE PEOPLE
(Stephen R. Covey)
HABIT 1: BE PROACTIVE
Your life doesn't just "happen." Whether you know it or not, it is carefully designed by you. The choices, after all, are yours. You choose happiness. You choose sadness. You choose decisiveness. You choose ambivalence. You choose success. You choose failure. You choose courage. You choose fear. Just remember that every moment, every situation, provides a new choice. And in doing so, it gives you a perfect opportunity to do things differently to produce more positive results.
Habit 1: Be Proactive is about taking responsibility for your life. You can't keep blaming everything on your parents or grandparents. Proactive people recognize that they are "response-able." They don't blame genetics, circumstances, conditions, or conditioning for their behavior. They know they choose their behavior. Reactive people, on the other hand, are often affected by their physical environment. They find external sources to blame for their behavior. If the weather is good, they feel good. If it isn't, it affects their attitude and performance, and they blame the weather. All of these external forces act as stimuli that we respond to. Between the stimulus and the response is your greatest power--you have the freedom to choose your response. One of the most important things you choose is what you say. Your language is a good indicator of how you see yourself. A proactive person uses proactive language--I can, I will, I prefer, etc. A reactive person uses reactive language--I can't, I have to, if only. Reactive people believe they are not responsible for what they say and do--they have no choice.
Instead of reacting to or worrying about conditions over which they have little or no control, proactive people focus their time and energy on things they can control. The problems, challenges, and opportunities we face fall into two areas--Circle of Concern and Circle of Influence.
Proactive people focus their efforts on their Circle of Influence. They work on the things they can do something about: health, children, problems at work. Reactive people focus their efforts in the Circle of Concern--things over which they have little or no control: the national debt, terrorism, the weather. Gaining an awareness of the areas in which we expand our energies in is a giant step in becoming proactive.
ទម្លាប់ទី១៖ សកម្មមុន (Be Proactive)
 ទម្លាប់នេះតម្រូវឱ្យយើងមានចិត្តស្ងប់ មិនឱ្យប្រតិកម្មរហ័សដោយគ្មានការគិតត្រឹមត្រូវច្បាស់ លាស់ចំពោះស្ថានភាពឬរឿងរាវណាមួយ ។ ត្រូវធ្វើជាមុនស្សចេះមានការត្រិះរិះពិចារណាត្រឹមត្រូវ គិតមុនគូរ ។ ធ្វើជាមនុស្សរឹងប៉ឹង អំនត់ ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនស្ដីបន្ទោសអ្នកដទៃ បញ្ហា ពេលវាលា ធម្មជាតិ ឬខ្លួនឯងទេ ត្រូវមានទំនួលខុសត្រូវ និង ត្រូវចេះរិះ រកដំណោះស្រាយនិងរៀបចំខ្លួនប្រកបដោយពិចារណញ្ញាណខ្ពស់ ។ ឧទាហរណ៍ថា ថ្ងៃនេះមេឃភ្លៀងហើយដល់ម៉ោងទៅ រៀនទៀត បើជាមនុស្សគ្មាន ទំនួលខុសត្រូវប្រហែលដេកនៅផ្ទៈបាត់ហើយ តែបើជាមនុស្សទំនួលខុសត្រូវវិញ គេនឹងសួរខ្លួនឯងថាត្រូវ ទៅរៀនដោយរបៀបណា គិតហើយដឹងថាទៅដោយ របៀបណានោះ អាវភ្លៀង ឆ័ត្រជាដើម ។ ដូច្នេះមិនត្រូវបន្ទោសនេះបន្ទោសនោះ ទេ ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ។
HABIT 2: BEGIN WITH THE END IN MIND
So, what do you want to be when you grow up? That question may appear a little trite, but think about it for a moment. Are you--right now--who you want to be, what you dreamed you'd be, doing what you always wanted to do? Be honest. Sometimes people find themselves achieving victories that are empty--successes that have come at the expense of things that were far more valuable to them. If your ladder is not leaning against the right wall, every step you take gets you to the wrong place faster.
Habit 2 is based on imagination--the ability to envision in your mind what you cannot at present see with your eyes. It is based on the principle that all things are created twice. There is a mental (first) creation, and a physical (second) creation. The physical creation follows the mental, just as a building follows a blueprint. If you don't make a conscious effort to visualize who you are and what you want in life, then you empower other people and circumstances to shape you and your life by default. It's about connecting again with your own uniqueness and then defining the personal, moral, and ethical guidelines within which you can most happily express and fulfill yourself. Begin with the End in Mind means to begin each day, task, or project with a clear vision of your desired direction and destination, and then continue by flexing your proactive muscles to make things happen.
One of the best ways to incorporate Habit 2 into your life is to develop a Personal Mission Statement. It focuses on what you want to be and do. It is your plan for success. It reaffirms who you are, puts your goals in focus, and moves your ideas into the real world. Your mission statement makes you the leader of your own life. You create your own destiny and secure the future you envision.

ទម្លាប់ទី២៖ ចាប់ផ្ដើមពីចំណុចបញ្ជប់ក្នុងចិត្ត (Begin with the end in mind) ទំលាប់នេះតម្រូវឱ្យយើងចេះកំណត់និងរៀបចំគោលដៅសំរាប់ការសិក្សា ការងារ គ្រួសារ ហិរញ្ញវត្ថុ ជំនួញជាដើម ។ សួរខ្លួនឯងថា ចង់រៀនអ្វី ចង់ធ្វើអ្វីចង់រៀបការ ពេលណា ចងរកចង់ស៊ីអ្វី ត្រូវឱ្យច្បាស់ ។ ការមានគោលដៅច្បាស់លាស់ជាអ្វីអ្នក ត្រូវគិតឡើងវិញ ។ ការចេះកំណត់និងរៀបចំគោលដៅមួយឲ្យបានច្បាស់លាស់ វា ហាក់បីដូចជាចង្កៀងមួយសម្រាប់បំភ្លឺផ្លូវដែល ជាទីកន្លែងដែលយើង ចង់ឆ្ពោះទៅរក។
HABIT 3: PUT FIRST THINGS FIRST
To live a more balanced existence, you have to recognize that not doing everything that comes along is okay. There's no need to overextend yourself. All it takes is realizing that it's all right to say no when necessary and then focus on your highest priorities.
Habit 1 says, "You're in charge. You're the creator." Being proactive is about choice. Habit 2 is the first, or mental, creation. Beginning with the End in Mind is about vision. Habit 3 is the second creation, the physical creation. This habit is where Habits 1 and 2 come together. It happens day in and day out, moment-by-moment. It deals with many of the questions addressed in the field of time management. But that's not all it's about. Habit 3 is about life management as well--your purpose, values, roles, and priorities. What are "first things?" First things are those things you, personally, find of most worth. If you put first things first, you are organizing and managing time and events according to the personal priorities you established in Habit 2.
ទម្លាប់ទី៣៖ ដាក់អ្វីសំខាន់មុន (Put First things first)
បន្ទាប់ពីបាន កំនត់គោលនិងរៀបចំគោលដៅរួចរាល់ ត្រូវចេះកំណត់ថាអ្វី ត្រូវធ្វើមុនបន្ទាប់ និង ចុងក្រោយគេបង្អស់ ។ ត្រូវមានកាលវិភាគសកម្មភាពប្រចាំថ្ងៃ សប្ដាហ៍ ឬខែ ដើម្បីសម្រេចការងារទាំងនោះតាម លំដាប់លំដោយ ដោយមិនមានសេសសល់ មួយណាឡើយ ។ ទាំងនេះវាបានគាំទ្រដល់ផែនការនិងគោលដៅសំរាប់ដំណើរ ជិវិត របស់អ្នកឱ្យទោះកាន់ភាពជោគជ័យ ។ ប្រសិនបើយើងមិនបានដាក់អ្វីសំខាន់ មុន ឬធ្វើអ្វីទៅតាមការនឹកឃើញ វាប្រហែលពិបាក សម្រេចលទ្ធិផលដែលខ្លួនចង់ បានណាស់ ត្រូវចំណាយពេលច្រើន មានឧបសគ្គច្រើនពិបាកដោះស្រាយ ឬត្រូវបញ្ជប់ដំណើរក៏មាន ឬពេលខ្លៈមិនអាចសម្រេចលទ្ធិតែម្ដង ដែលគេនិយម និយាយថាទទួលបរាជ័យលើការងារទាំងនេះ។
HABIT 4: THINK WIN-WIN
Think Win-Win isn't about being nice, nor is it a quick-fix technique. It is a character-based code for human interaction and collaboration.
Most of us learn to base our self-worth on comparisons and competition. We think about succeeding in terms of someone else failing--that is, if I win, you lose; or if you win, I lose. Life becomes a zero-sum game. There is only so much pie to go around, and if you get a big piece, there is less for me; it's not fair, and I'm going to make sure you don't get anymore. We all play the game, but how much fun is it really?
Win-win sees life as a cooperative arena, not a competitive one. Win-win is a frame of mind and heart that constantly seeks mutual benefit in all human interactions. Win-win means agreements or solutions are mutually beneficial and satisfying. We both get to eat the pie, and it tastes pretty darn good!
A person or organization that approaches conflicts with a win-win attitude possesses three vital character traits:
1.         Integrity: sticking with your true feelings, values, and commitments
2.         Maturity: expressing your ideas and feelings with courage and consideration for the ideas and feelings of others
3.         Abundance Mentality: believing there is plenty for everyone
Many people think in terms of either/or: either you're nice or you're tough. Win-win requires that you be both. It is a balancing act between courage and consideration. To go for win-win, you not only have to be empathic, but you also have to be confident. You not only have to be considerate and sensitive, you also have to be brave. To do that--to achieve that balance between courage and consideration--is the essence of real maturity and is fundamental to win-win.
ទម្លាប់ទី៤៖ គិត ឈ្នៈ ឈ្នៈ (Think Win/Win)
នៅក្នុងចំណុចនេះចង់ឱ្យយើងគិតពី ដំណោះស្រាយណាឈ្នៈចំពោះ គ្រប់ភាគី ពាក់ព័ន្ធ មិនមានភាគីណាចាញ់ឬ មិនទទួលផលចំពោះដំណោះស្រាយនោះទេ ។ គ្រប់គ្រា ឈ្នៈបានដើរតួសំខាន់ រាល់ស្ថានភាព ដែលរក្សាបាននូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព សហការ ដៃគូរ និង ភាពរីកចម្រើនទាំងអស់គ្នា ។ បើមានអ្នកឈ្នៈ ឬ អ្នកចាញ់ក្នុង កាលៈទេសៈ ណាមួយនោះ និងមិនមានសេចក្ដីសុខរីក ចម្រើននោះដែរ ។ ធ្វើអ្វីផ្អែកលើផល ប្រយោជន៍រួមទើបសង្គមមានការរីក ចម្រើន ជាជាងគំនិតអាត្មានិយមដែលថ្ងៃ ក្រោយមានបញ្ហាច្រើនអាចកើតឡើង។
HABIT 5: SEEK FIRST TO UNDERSTAND, THEN TO BE UNDERSTOOD
Communication is the most important skill in life. You spend years learning how to read and write, and years learning how to speak. But what about listening? What training have you had that enables you to listen so you really, deeply understand another human being? Probably none, right?
If you're like most people, you probably seek first to be understood; you want to get your point across. And in doing so, you may ignore the other person completely, pretend that you're listening, selectively hear only certain parts of the conversation or attentively focus on only the words being said, but miss the meaning entirely. So why does this happen? Because most people listen with the intent to reply, not to understand. You listen to yourself as you prepare in your mind what you are going to say, the questions you are going to ask, etc. You filter everything you hear through your life experiences, your frame of reference. You check what you hear against your autobiography and see how it measures up. And consequently, you decide prematurely what the other person means before he/she finishes communicating. Do any of the following sound familiar?
"Oh, I know just how you feel. I felt the same way." "I had that same thing happen to me." "Let me tell you what I did in a similar situation."
Because you so often listen autobiographically, you tend to respond in one of four ways:
Evaluating:    You judge and then either agree or disagree.
Probing:         You ask questions from your own frame of reference.
Advising:        You give counsel, advice, and solutions to problems.
Interpreting:  You analyze others' motives and behaviors based on your own experiences.
You might be saying, "Hey, now wait a minute. I'm just trying to relate to the person by drawing on my own experiences. Is that so bad?" In some situations, autobiographical responses may be appropriate, such as when another person specifically asks for help from your point of view or when there is already a very high level of trust in the relationship.
ទម្លាប់ទី៥៖ ស្វែងឱ្យយល់ មុនពេលយល់(Seek First to Understand, Then to be understood)  នៅត្រង់ចំណុចនេះបានបង្រៀនឱ្យយើងចេះស្វែងរកដើមហេតុ ដើមទង មុនពេលសន្មត់ ឬយល់ឃើញអ្វីមួយ ។ មិនត្រូវធ្វើជាមនុស្សចង់យល់ ដោយអត់ ដឹងហេតុ ជាមនុស្សមិនចេះស្ដាប់ហេតុផល ឃើញអ្វីថាហ្នឹងដោយមិន បានគិត ។ ទម្លាប់មួយនេះផ្ដោតច្រើនទៅលើទំនាក់ទំនង យើងត្រូវចេះអង្កេតហេតុ អ្វីបានជាទៅយ៉ាងនេះ? ដើមទងយ៉ាងណាដែរ? ម្ដេចដល់ថ្នាក់ហ្នឹង? មិនត្រូវវាយ តម្លៃតែសំបក់ក្រៅ ឬចេះតែកាត់យល់ដោយមិនបានស្ដាប់ហេតុផលគេនោះទេ ។ ត្រូវរកឱ្យឃើញ សូមមុនឹងយល់ ទើបរាល់ការគិត ការសម្រេចចិត្ត ឬការយល់ ឃើញនានាមិនមានកំហុសឆ្គង ។
HABIT 6: SYNERGIZE
To put it simply, synergy means "two heads are better than one." Synergize is the habit of creative cooperation. It is teamwork, open-mindedness, and the adventure of finding new solutions to old problems. But it doesn't just happen on its own. It's a process, and through that process, people bring all their personal experience and expertise to the table. Together, they can produce far better results that they could individually. Synergy lets us discover jointly things we are much less likely to discover by ourselves. It is the idea that the whole is greater than the sum of the parts. One plus one equals three, or six, or sixty--you name it.
When people begin to interact together genuinely, and they're open to each other's influence, they begin to gain new insight. The capability of inventing new approaches is increased exponentially because of differences.
Valuing differences is what really drives synergy. Do you truly value the mental, emotional, and psychological differences among people? Or do you wish everyone would just agree with you so you could all get along? Many people mistake uniformity for unity; sameness for oneness. One word--boring! Differences should be seen as strengths, not weaknesses. They add zest to life.
ទម្លាប់ទី៦៖ ចេះធ្វើការងារជាក្រុម (Synergize) មិនមានមនុស្សអាចធ្វើការងារ មួយបានជោជ័យដោយគ្មានការចូលរួមពីអ្នកដទៃ ឬធ្វើការងារជាក្រុមនោះទេ ក្រាន់តែមានរូបភាពតិច ឬក៏ច្រើនតែប៉ុន្នោះ ។ ដើម្បីឱ្យការងារមានដំណើរការល្អ និងមានការរីកចម្រើន ទាមទារចេះធ្វើការងារជាក្រុម ទើបលទ្ធិផលនោះមាន លក្ខណៈគ្រប់ជ្រុងជ្រោយ ។ ឧទាហរណ៍ឱ្យងាយយល់ សៀវភៅដែលល្អមិន មែន សរសេរដោយគំនិតតែម្នាក់នោះទេ ត្រូវការគំនិតគេបន្ថែម ។ កិច្ចការងាជាក្រុម បានល្អត្រូវមានការចូលរួម ពីសមាជិកក្រុម ទាំងអស់ ។ ការងារប្រទេសជាតិ ក្រុម ហ៊ុន គ្រួសារ  និង ការងារសង្គមជាដើម ត្រូវចេះធ្វើការងារជាក្រុមទើបមានការរីក ចម្រើន ទាំងអស់គ្នា ។
HABIT 7: SHARPEN THE SAW
Sharpen the Saw means preserving and enhancing the greatest asset you have--you. It means having a balanced program for self-renewal in the four areas of your life: physical, social/emotional, mental, and spiritual. Here are some examples of activities:
Physical:                     Beneficial eating, exercising, and resting
Social/Emotional:      Making social and meaningful connections with others
Mental:                       Learning, reading, writing, and teaching
Spiritual:                    Spending time in nature, expanding spiritual self through meditation, music, art, prayer, or service
As you renew yourself in each of the four areas, you create growth and change in your life. Sharpen the Saw keeps you fresh so you can continue to practice the other six habits. You increase your capacity to produce and handle the challenges around you. Without this renewal, the body becomes weak, the mind mechanical, the emotions raw, the spirit insensitive, and the person selfish. Not a pretty picture, is it?
Feeling good doesn't just happen. Living a life in balance means taking the necessary time to renew yourself. It's all up to you. You can renew yourself through relaxation. Or you can totally burn yourself out by overdoing everything. You can pamper yourself mentally and spiritually. Or you can go through life oblivious to your well-being. You can experience vibrant energy. Or you can procrastinate and miss out on the benefits of good health and exercise. You can revitalize yourself and face a new day in peace and harmony. Or you can wake up in the morning full of apathy because your get-up-and-go has got-up-and-gone. Just remember that every day provides a new opportunity for renewal--a new opportunity to recharge yourself instead of hitting the wall. All it takes is the desire, knowledge, and skill.
ទម្លាប់ទី៧៖ សម្លៀងរណារ (Sharpen the Saw) ទាក់ទងត្រងចំណុចនេះ យើងត្រូវពិនិត្យឡើងវិញនូវ សុខភាពផ្លូវកាយ សុខភាព ផ្លូវចិត្ត ស្មារតី និងទំនាក់ ទំនងក្នុងសង្គម ។ ទោះបីជាយើងដើរដល់ណាក៏ដោយបើ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ស្មារតី និងទំនាក់ទំនងក្នុងសង្គម មិនមាន ឬភ្លេចគិតពីវាយើងពុំ មែនជាមនុស្សជោគជ័យដែរ ។ ដូច្នេះត្រូវចេះយកចិត្តទុកដាក់លើវា និងគិតគូរវា ឡើងវិញ ព្រោះថាពេលយើងឈឺអ្វីៗយើងបានខំប្រឹងប្រែងទាំងប៉ុន្មាន ត្រូវរលាយ គ្មានសល់ ឬមិនបានឃើញស្នាដៃទាំងនោះទៀតទេ ។
ចូលចងចាំថា ទម្លាប់ទី១ដល់ទី៦បន្តទៅមុខបាន អាស្រ័យលើទម្លាប់ទី៧ បើគ្នានទី៧ និងគ្នានទី១ដល់ទី៦៕

ប្រវត្ដិនៃការបង្កើតទង់ពុទ្ធសាសនា

ប្រវត្ដិនៃការបង្កើតទង់ពុទ្ធសាសនា
ទង់ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ មេសាឆ្នាំ១៨៨៥ ដោយព្រះអង្គនាម ​មិតេគុវត្តេណនន្ទៈ គងនៅវត្តិ ទីបទុត្តរារាម សុ្រកកោតតហេន ប្រទេសស្រីលង្កា ហើយបង្ហូត​ឡើ​ងដំបូងនៅក្នុងវត្តនេះ។ លុះដល់ថ្ងៃពេញបូរមីខែពិសាខ ព.ស. ២៤២៩ ត្រូវនិងថ្ងៃទី ២៨ខែមេសា ឆ្នាំ១៨៨៥ទង់នេះត្រូវបានគេយកមកប្រើប្រាស់នៅគ្រប់វត្ដទាំងអស់ក្នុងប្រទេសស្រីលង្កា ​។ លុះដល់ឆ្នាំ ១៩៥០ ក្នុងពេលប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដែល​នៅពេលនោះមានជំនួន២៩​ប្រទេស​ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានចូលរួមប្រជុំគ្នា​ដើម្បីបង្កើត “ពុទ្ធិកសមាគមពិភពលោក” មានសម្ដេចសង្ឃរាជ ជួន ណាត ជោតញាណោ ជាប្រធានអង្កប្រជុំនេះ។ ក្នុងមត្រាទី ២៩ នៃលក្ខន្ដិសមាគមបានកំណត់ថាយ​កទងដែលមានពណ៌៦នេះជាទង់សំរាប់​ សំគាល់ពុទ្ធិកសមាគមផង និង សំរាប់សំគាល់ព្រះពុទ្ធសាសនាផង ចាប់ពីពេលនោះរហូតមក​ដល់សព្វថ្ងៃ។ អត្ថន័យ​ពណ៌ ទង់ពុទ្ធសាសនា ទង់​ព្រះពុទ្ធសាសនា​មាន៦ពណ៌​គឺ ពណ៌​ខៀវ, ពណ៌​លឿង, ពណ៌​ក្រហម, ពណ៌​ស, ពណ៌​ហង្សបាទ, និងពណ៌​ផ្លេក។ ១. ពណ៌​ខៀវ តំណាង​កាល​ព្រះអង្គ​ឆ្កៀល​ព្រះ​នេត្រ ធ្វើជា​ទាន ដល់​ឥន្ទព្រាហ្មណ៍ នៅពេលដែល​ព្រះអង្គ​យកកំណើត​ជា​ក្សត្រ​នាម​ស្រី​ពិ​រាស្ត្រ។ ២. ពណ៌​ក្រហម តំណាង​កាល​ព្រះអង្គ​យកកំណើត ជា​មាណព​ឈ្មោះ បទុម ហើយ​ត្រូវ​ពស់​ចឹក​មាតា​ស្លាប់ ព្រះអង្គ​ស៊ូ​ប្តូរជីវិត​កាត់​បេះដូង​ធ្វើជា​ថ្នាំ​សង្គ្រោះ​មាតា។ ៣. ពណ៌​លឿង តំណាង​កាលដែល​ព្រះអង្គ យកកំណើត​ជា​វៃ​បណ្ឌិត ហើយ​បាន​អារ​សាច់​របស់ខ្លួន​ឲ្យ​ជាងទង ផែ​ជា​មាស​ដើម្បី​បិទ​ព្រះ​ពុទ្ធរូប​មាន​ពន្លឺ​ភ្លឺ​ថ្លា។ ៤ ពណ៌​ស តំណាង​កាល ដែល​ព្រះអង្គ​យកកំណើត​ជា​ព្រះ​វេស្សន្តរ ហើយ​ព្រះអង្គ​បាន​ឲ្យ​ទាន​ដំរីសដ​ល់​ពួក​ក​លឹ​ង្ក​រាស្ត្រ។ ៥ ពណ៌​ហង្សបាទ តំណាង​កាល ដែល​ព្រះអង្គ​កើតជា​វិទ្យាធរ ហើយ​ត្រូវ​យក្ស​ចាប់​មាតា​ព្រះអង្គ​បាន ព្រះអង្គ​ក៏​អារ​សាច់​របស់ខ្លួន ឲ្យ​យក្ស​ស៊ី ដើម្បី​ជួយ​មាតា​មកវិញ។ ៦ ពណ៌​ផ្លេក តំណាង​កាល ដែល​ព្រះអង្គ​កើតជា​ទន្សាយ ហើយ​លោត​ចូលទៅក្នុង​ភ្លើង ដើម្បី​ទ្វើ​ទាន​ដល់​ឥន្ទព្រាហ្មណ៍​ជា​អាហារ៕ ប្រវត្តិទង់ក្រពើ កាលណា​មាន​មនុស្ស​ស្លាប់ គេ​តែ​យក​ទង់ក្រពើ​ទៅ ចង​ពី​មុខ​ផ្ទះ ឬ​ទី​ណាមួយ ដែល​ញាតិ មិត្ត​បងប្អូន​ជិត​ឆ្ងាយ អាច​មើលឃើញ​បាន ហើយ​នេះ​ក៏​ជាទំនៀម​ទំលាប់ របស់​ខ្មែរ​យើង​ពេញ ទាំង​ប្រទេស​ទៅហើយ ។​ចំពោះ​ប្រវត្តិ​នៃ​ការចង​ទង​នេះ បើតាម ការ​អោយ​ដឹង នៅក្នុង​រាជ​ស្តេច អង្គ ចន្ទ័ទី​2 (​រាជធានី​នៅ​ឧដុង្គ​មានជ័យ​)​ស្តេច​មាន​បុត្រ មួយ​ព្រះអង្គ ព្រះនាម​ម្ចាស់​ក្សត្រី ក្រពុំ ឈូក ប៉ុន្តែ​កាល​ទ្រង់​ព្រះ​ជន្ម​បាន 16​វស្សា ក៏ត្រូវ ក្រពើ​មួយ​ដ៏​ធំ ឈ្មោះ​អា​ធន់ បាន​ចាប់​លេប ទាំង​រស់ ។ ស្តេច​បិតា​របស់​ព្រះ​នាង ក្រពុំ​ឈូក បាន​ចាត់ការ​ផ្សង​កន្ទោងខៀវ ដេញ​តាម​ក្រពើ នេន​ធន់ អស់​ពេល​វេលា ច្រើន​ថ្ងៃ​។ លុះដល់​ថ្ងៃ​ទី​7 ក៏​ចាប់​ក្រពើ​នេះ​បាននៅ​ខេត្ត​ក្រចេះ​។ ដោយ​មាតា នៃ​ក្សត្រី ក្រពុំ​ឈូក​នេះ នឹក​ស្រឡាញ់​កូន​ខ្លាំងពេក ក៏​អោយ​គេ​វះ​ក្រ​ពើ​​យក​បុត្រ ចេញ​មក​ភ្លាម ប៉ុន្តែ​ទោះជា​យ៉ាងណាក្សត្រី​ក្រពុំ​ឈូក​បាន​សុគត បាត់ទៅហើយ​។ ក្រោយមក ទៀត ស្តេច​បិតា​បាន​អោយ​គេ សាង់​សង់​​វិហារ​​មួយ​ត្រង់កន្លែង​វះ​ក្រពើ​នេន​ធន់​នោះ ដោយ​ធ្វើ សរសរ​ដល់​ទៅ​100 ។ នៅ​ពីមុខ​វិហារ​សសរ​100 ស្តេច​បានអោយ គេ​ធ្វើ​ចេតិយ​មួយ​យ៉ាង​​ធំ ហើយ​​​ដើរចាប់ស្ត្រី​មាន​ផ្ទៃពោះ​20​នាក់ មក​សម្លាប់​យក​ក្បាល​មក​ធ្វើ​ជា​គ្រឹះ ចេតិយ​ហើយ អោយ​សាង រូបក្ស​ត្រី​ក្រពុំ​ឈូក​ឈរ​លើ​ចេតិយហើយ​​អោយ​​គេ​យកស្បែក ក្រពើ នេន​ធន់ ទៅ​ពន្លះ ឆ្កាង​ទាំងអស់​នៅក្បែរ​ចេតិយ​នោះ​ផង ។​តាម​សេចក្តី ដំណាល របស់​អ្នកស្រុក ជំនាន់ ដើម គ្មាន​អ្នក​ណា​ម្នាក់ ហ៊ាន​ដើរ​កាត់​មុខ​ចេតិយ​នោះ ទេ បើ​ស្ត្រី​មាន ផ្ទៃពោះ ដើរ​កាត់​មុខ នឹង​ត្រូវ​ស្លាប់​ភ្លាម​។​រហូត​ដល់​ក្រោយ​ទៀត អោយ តែមាន ពិធី​បុណ្យ​សព​​គេ​តែង​ចងទង់​ក្រពើជានិច្ច​។

ការបោះ​បាយបិណ្ឌ​

ជុំបិណ្ឌ​តែងតែ​ជា​ពេល​ដែល​ចង្ហាន់​មាន​ច្រើន​ពោ​រពាស​សំរាប់​ព្រះសង្ឃ​,​ ហេតុនេះ​ទើប​តាម​វត្ត​នានា​តែង​រៀបចំ​ឲ្យមាន​ការធ្វើទាន​បន្ត​ទៅកាន់​ អ្នកក្រខ្សត់​។​ ភ្នំពេញ​: ​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​ នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​ អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​ ​អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​មាន​ ប្រយោជន៍ គិត​ថា​បោះ​បាយបិណ្ឌ​គឺ​បោះ​អោយ​ពួក​ប្រេត ហេតុនេះ ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​“​បាយ​ប្រេត​” ។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ ព្រះពុទ្ធ​ឡើយ ។ ​ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“ ការបោះ​បាយបិណ្ឌ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ដែល​មាន​បាបកម្ម​ធ្ងន់ មិន​អាច​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយបាន ” ។ ​នៅក្នុង​សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​ដំណាល​អំពី​ប្រេត​ប្រភេទ​ខ្លះ​ដែល​មាន​កម្ម ក្រាស​ខ្លាំង មិន​អាច​ទទួល អនុមោទនា​នូវ​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយ​បាន​នោះ បាន​កាឡាខ្លួន​ជា​សត្វល្អិត​ដូចជា​ស្រមោច ចង្រិត កណ្តូ​ប និង ​ចាប​ដូនតា​ជាដើម ហើយ​ទៅ​នៅតាម​របង​វត្ត និង ខឿន​ព្រះវិហារ​ជាដើម និង​ចាំ​បរិភោគ​បាយបិណ្ឌ​ដែល​គេ​បោះ​ឲ្យ​នោះ ។​ ​យើង​មិន​ហ៊ាន​អះអាង​ថា មាន​ប្រេត​កាឡាខ្លួន​ជា​សត្វ​ទាំងនោះ​មែនឬ​អត់​ឡើយ ប៉ុន្តែ​នៅក្នុង​ព្រះពុទ្ធ​សាសនា​បាន​អះអាងថា សត្វ​ដែល​កើត​នៅក្នុង​អបាយ​ភូមិ គឺ​ភូមិ ឬ​កំណើត​ដែល​មាន​តែ​ក្តី​ទុក្ខ​នោះ មិនមែន​មាន​តែ​ប្រេត​ទេ គឺ​មាន​នរក​, ប្រេត​, តិរច្ឆាន និង អសុរ​កាយ ។ ក្នុង​បរិបទ​បាយបិណ្ឌ​នេះ យើង​លើក​នរក និង អសុរ​កាយ ទុក​ដោយឡែ​សិន​ចុះ យើង​នឹង​ធ្វើ​ការពិភាក្សា​តែ​ប្រេត និង​តិរច្ឆាន ។ ​ព្រះពុទ្ធសាសនា​អះអាងថា សត្វ​ដែល​កើត​ជា​មនុស្ស និង​តិរច្ឆាន មិន​អាច​ទទួល​បុណ្យ​កុសល​ដែល​គេ​ឧទ្ទិស អោយ​បាន​ទេ ព្រោះ​មនុស្ស និងតិ​ច្ឆាន​ជា​សត្វ​មាន​រូប ចំណែក​បុណ្យ​កុសល​ដែលជា​របស់​អ​រូប ។ យើង​គ្មាន​អ្វី សង្ស័យ​ទេ​ថា ការបោះ​បាយបិណ្ឌ​មុខ​ជា​បានជា​ប្រយោជន៍​ដល់​ពួក​សត្វ​តិរច្ឆាន ។ យើង​អាច​សន្មត​បាន​ថា ប្រសិនបើ បុគ្គល​ណា​ទៅ​កើត​ជា​សត្វ តិរច្ឆាន​ដូចជា សត្វ​ស្រមោច ចង្រិត កណ្តូ​ប កណ្តុរ និង ចាប​ជាដើម​នោះ ពិតជា​អាច បរិភោគ​បាយ​ដែល​គេ​បោះ​នោះ បាន​ដោយ​ផ្ទាល់​តែម្តង ហើយ​ពួក​សត្វ​ខ្លះ​ទោះជា​បាយ​ដែល​មិនមែន​ជា​បាយ​គេ​បោះ​ក្តី ក៏​អាច​បរិភោគបាន​ដែរ ។​ មក​ដល់​ដំណាក់កាល​នេះ​ប្រហែលជា​មាន​សំនួរ​ ផ្សេងទៀត​សួរថា​“​ចុះ​បើ​យើង​គិតថា មាន​បុគ្គល​ខ្លះ​ដែល​បាន កើត​ជា​សត្វ​តិរច្ឆាន​ចាំ​ទទួល​បាយបិណ្ឌ​ដូចដែល​បាន​បកស្រាយ​មក​ហើយ​មែន​នោះ ហេតុអ្វី​បានជា​យើង​ត្រូវ​បោះ​ដុំ​បាយ ម្តេច​ក៏​មិន​រៀបចំ​ទុកដាក់​ក្នុង​ចាន ឬ​ភាជន៍​ជាដើម​អោយ​បាន​ត្រឹមត្រូវ ថ្លៃថ្នូរ ព្រោះ​សត្វ​តិរច្ឆាន ឬ​ប្រេត​ទាំង​នោះ​ប្រហែលជា​សាច់ញាតិ ឬ អ្នកមានគុណ​របស់​យើង​ផង​? ” ។​នៅក្នុង​ព្រះពុទ្ធ សាសនា បាន​ដំណាល​រឿង​ប្រេត​ពួក​ខ្លះ​ដែល​មិន​អាច​ទទួល​បរិភោគរ​បស់​ល្អ​បាន ឡើយ គឺថា ឃើញ​របស់​ល្អ​ដូចជា​អាហារ​ដែល​គេ​រៀបចំ​ស្អាតបាត​នោះ ពេល​ទៅ​ចាប់​យក​ដោយ​សេចក្តីស្រេកឃ្លាន​ជា​ពន្លឹក ដុំ​បាយ​នោះ​ក៏​រលាយ​បាត់​ទៅ ។​ពួក​ប្រេត​ទាំង នេះ​អាច​ទទួលបាន​តែ​របស់​ណា​ដែល​ជាទី​ខ្ពើមរអើម ដូចជា លាមក​, ខ្ទុះ​, ឈាម​, ភក់​, ជ្រាំ ជា​ដើម​ប៉ុណ្ណោះ ។ បែប​នេះ​មក​ពី​បាបកម្ម​របស់​ពួក​ប្រេត​ជំពូក​នេះ កាល​នៅ​រស់​ជា​មនុស្ស​ដែល​ចូលចិត្ត​រស់នៅ​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​, កាប់សំលាប់​, បង្ហូរឈាម រស់ នៅ​ដោយ​ការជិះជាន់​កេងប្រវ័ញ្ច បឺត​ជញ្ជក់​ផល​ប្រយោជន៍​អ្នក​ដទៃ ដែល​ជន​ទូទៅ​យល់ថា​ជា​អំពើ​លាមក គួរអោយ​ស្អប់ខ្ពើម​....​មិន​ដែល​ចូលចិត្ត​ទាល់តែសោះ​ក្នុង​ការ ធ្វើ​អំពើ​ល្អ ដូចជា​ចំណាយ​ធនធាន​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​ចូល​ចិត្ត​ណាស់ និង រក​វិធី​គ្រប់យ៉ាង​ក្នុង​ការចំណាយ​ទ្រព្យ​យ៉ាង​ខ្ជះខ្ជាយ​ក្នុងការ​ធ្វើ​ អំពើ​លាមក​គ្រប់យ៉ាង ដូចជា​ជួល​គេ​អោយ​ចាប់​ស្រី ឬ​សំលាប់​មនុស្ស និង​ចាប់ជំរិត ទារ​យក​ប្រាក់​ជាដើម​។ ដោយសារ​អំពើ​បាប​ទាំងនោះ​ជាដើម ទើប​បុគ្គល​ទាំងនោះ ពេល​ទៅ​កើត​ជា​ប្រេត ក្រៅពី​រង​ទុក្ខ​ជា​អនេគ និង រង​ក្តីស្រេកឃ្លាន​រាប់​ម៉ឺន​ឆ្នាំទៅ ក៏​នៅ​មិន​អាច​ចាប់​កាន់​យក​របស់ ឬ អាហារ ដែល​ល្អ​បានឡើយ គឺ​អាច​បរិភោគ​តែ​របស់​ដែល​ជា​ទី​ខ្ពើមរអើម​ប៉ុណ្ណោះ ។ ការណ៍​នេះ​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ថា​“​ដរាបណា​បាបមិ​ទាន់​អោយ​ផល ជន​អ្នក​សាង​បាប អាច​រីករាយ​ដោយ​អំពើ​បាប​នោះ លុះណាតែ​បាប កម្ម​អោយ​ផល គេ​នឹង​ទទួល​ទុក្ខ​”​។​ ​ ​ទោះយ៉ាងណា អ្នកសិក្សា​ទាំងឡាយ​ចូរ​ចាំ​ថា ព្រះពុទ្ធ​មិន​បាន​បង្រៀន​យើង​អោយ​ធ្វើ​ទាន​ដោយ​ការបោះ ​បាយបិណ្ឌ​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ឬ​សត្វ​តិរច្ឆាន​ណាមួយ​ឡើយ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ដើម្បី​ឧទ្ទិស កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ ហើយ​នោះ ត្រូវ​យក​ទេយ្យទាន ទៅ​អោយ​អ្នក​មាន​សីល អាច​ជា​អ្នកបួសឬជាគ្រហស្ថ​ដែល​រក្សាសីល​ក៏បាន ។ ចំណែក​ការបោះ​បាយបិណ្ឌ​នេះ ជា​ប្រពៃណី​សុទ្ធសាធ ហើយ​ធ្វើ​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ចំណែក ប្រទេស​ផ្សេងៗ មិន​មាន​ឡើយ ប៉ុន្តែ​មាន​បុណ្យ​ស្រដៀង​គ្នា​ដែរ ដូចជា​នៅ​ប្រទេស​ជប៉ុន​មាន​បុណ្យ​មួយ ឈ្មោះថា “​ឧ​ល្លំ​បន​”​។​ ប៉ុន្តែ​ព្រះ​ភិក្ខុ ឃឹម សន មាន​ព្រះ​ថេរ​ដីកា​ថា ការបោះ​បាយបិណ្ឌ​នេះ​មាន​ផល​វិជ្ជមាន និង អវិជ្ជមាន​ដែរ​គឺ​​ ​ ​ផល​វិជ្ជមាន​ ​ ​-​ធ្វើអោយ​មនុស្ស​ចេះ​នឹក​គុណ​ដល់​បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅហើយ ក៏ដូចជា​អ្នក​នៅរ​ស់មាន​ឱ​ពុក​ម្តាយ ជាដើម​។​ ​ ​-​អោយ​មនុស្ស​ចេះ​បំពេញ​សេចក្ត​ល្អ និង អនុគ្រោះ​ដល់​ពួក​សត្វ​តិរច្ឆាន​ទាំងឡាយ ។​ ​ ​ផល​អវិជ្ជមាន​ ​ ​-​ធ្វើអោយ​ការបោះ​បាយបិណ្ឌ​ទៅ​ជា​មានទោស ដោយសារ​ធ្វើ​ដោយ​ក្តី​ប្រមាទ ។​ ​ ​-​ដោយសារ​អ្នក​ទៅ​បោះ​បាយបិណ្ឌ​មួយចំនួន​ទៅ​បោះ​បាយ​ដោយសារតែ​ចង់​សប្បាយ ។​ ​ ​-​ធ្វើអោយមាន​ក្លិន​ឆ្អេះឆ្អាប​ដល់ទី​វត្ត​អារាម ។​ ​ ​-​មិនសូវ​បាន​ផល ព្រោះ​ជា​ការធ្វើ​ទាន​ដោយ​សេចក្តី​ទ្វេ​ស ឬ មិន​សូវ​គោរព​ទាន ។ មាន​សំនួរ​មួយ​សួរថា ហេតុ​អ្វី​ទើប​គេ​បោះ​បាយបិណ្ឌ​តែ​ពេល​ទៀបភ្លឺ មិន​បោះ​នៅ ពេលថៃ្ង​ផង ។ ​ អ្នកខ្លះ​ឆ្លើយថា ព្រោះថា​បាយបិណ្ឌ​គេ​បោះ​អោយ​ពួក​ប្រេត ហើយ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង ពេល​ណា​ត្រូវ​ពន្លឺ​ថៃ្ង​នឹង​រលាយ​រូប​បាត់ទៅ មិន​អាច​ទទួល​បាយបិណ្ឌ​បានឡើយ ។​ ​ ​ចំលើយ​នេះ​ក៏​នៅ​មិនទាន់​អាច​ទទួលយក​ជា​ផ្លូវកា​រណ៍​បាន​នៅឡើយ​ទេ ហើយ​ក៏​ត្រូវបាន​លើក​សំនួរ​ឡើង​មួយ​ទៀត​ថា មិន​បោះ​នៅពេលថៃ្ង​ព្រោះ​ប្រេ​ត​ខ្លាច​ពន្លឺ​ថៃ្ង ចុះ​ហេតុអ្វី​មិន​បោះ​នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ផង ព្រោះ​ពេលនោះ​ក៏​មិន​មាន​ពន្លឺ​ថៃ្ង​ដែរ ។ ​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ ឃឹម សន មិន​បាន​លើកយក​បញ្ហា​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​ជា​មូលហេតុ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​លើកឡើង​ថា​វា​ជា​រឿង​ដើម្បី​បង្ក​ភាពងាយស្រួល​របស់​ អ្នក​បោះ​ទៅ​វិញ​ទេ ។ ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ​បាន​មាន​ព្រះ​ថេរ​ ដីកា​ថា “​ព្រោះ​ទៀបភ្លឺ ជា​ពេល​ដែល​ព្រះសង្ឃ នមស្សកា​ព្រះ ​រតន​ត្រៃ និង សូត្រ​បរាភវ​សូត្រ ហើយ​ប្រជា​ពុទ្ធសាសនិក​តែងតែ​នាំគ្នា​ទៅ​វត្ត​ដើម្បី​ស្តាប់ ព្រះសង្ឃ​សូត្រធម៌​បរាភវ​សូត្រ​នោះ​ផង និង ស្តាប់​ការផ្តល់​ឱវាទ​ផ្សេង​ខ្លះ​ផង​របស់​ព្រះសង្ឃ ។ នៅ​តំបន់​ខ្លះ ពេល​បោះ​បាយបិណ្ឌ​រួច អាចារ្យ​តែង​ដឹកនាំ​ពុទ្ធបរិស័ទ ចាត់ចែង​រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ដែល​ងាយ ស្រួល​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ បំពេញ​កុសល​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​តែ​ម្តង​កុំអោយ​ខាត​ពេល​ធ្វើដំណើរ​ទៅ ​មក​ច្រើនលើក​ច្រើនសារ ។ ម្យ៉ាងទៀត ពេល​ទៀប ភ្លឺ​ជា​ពេល​ដែល​មនុស្ស​គ្រប់រូប​ដល់​ពេល​ល្មម​ក្រោកពីដំណេក មិន​ងោកងុយ​ផង ។ការបោះ បាយបិណ្ឌ​ទៀប​ភ្លឺ​នេះ ក៏​ជា​វិធី​មួយ​ដែល​ធ្វើអោយ​មនុស្ស​ធ្លាប់តែ​មាន​ទំលាប់​ទទួលទានដំណេក​ទ្រ​ មក់ រហូត​ដល់​ថៃ្ង​រះ​ទើប​ក្រោក​នោះ អោយ ហាត់ពត់​ខ្លួន​រៀន​ក្រោ​ពី​ដំណេក​ពី​ព្រលឹម កុំអោយ​ខ្ជឹលច្រអូស ស្ពឹក​ស្រពន់​នឹង​ដំណេក​ពេក​ផង​” ។ លោក សៀង ណាត ជា​អតីត​ស​មណ​និស្សិត​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា បាន​អះអាង​ស្រដៀង​គ្នា​នឹង​ព្រះ​ភិក្ខុ​ព្រះ​ញាណ​វង្ស ដែរ ដោយ​លោក លើកឡើងថា​“​បើ​បោះ​បាយ​បិណ្ឌ នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ក៏​គ្មាន​កំហុស​អ្វី​ដែ ប៉ុន្តែ​ដែល​បុរាណា​ចារ្យ ដូនតា​ខ្មែរ​បាន​ទំលាប់​បោះ​បាយបិណ្ឌ​នៅ ពេល​ទៀបភ្លឺ​នោះ​ព្រោះ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត ជា​ពេល​ដែល​មនុស្ស គ្រប់គ្នា​ត្រូវការ​សម្រាក​បន្ទាប់ពី​បាន បំពេញ​ការងារ​ពេញ​មួយ​ថៃ្ង​មក ។ ម្យ៉ាង​បើ​ធ្វើ​នៅ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត នោះ នាំ​អោយ​ខាត​ពេល​ក្នុង​ការធ្វើដំណើរ​ទៅមក ព្រោះ​ព្រឹក​ឡើង​គេ​នៅតែ​ត្រូវ​មក​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង ចង់​ក្រោក​ទៅ​ស្តាប់ធម៌​បរាភវ​សូត្រ​នៅ​ទៀបភ្លឺ​ដដែល ” ។​ ហេតុ​នេះ​ ចំពោះ​ទស្សនៈ​ដែលថា គេ​បោះ​បាយបិណ្ឌ​នៅពេល​ទៀប​ភ្លឺ​ព្រោះ​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​នោះ យើងខ្ញុំ​មិន ហ៊ាន​អះអាង​ថា​ជា​យ៉ាងណា​ឡើយ​៕(ដកស្រង់ពីCambodian Express News)