ពុទ្ធកិច្ច ៥ យ៉ាង
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច
៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
- នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
- នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
- នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
- នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
- នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។
ពុទ្ធកិច្ច ៤៥ ព្រះវស្សា
អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រមទាំងមានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ
អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រមទាំងមានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ
- វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី
- វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់ផ្ដើមតាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្តទៅកាន់នគរកបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយខ្លួនជាឧបាសកសាងវត្តជេតពន ។ តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែលជាទ្រង់ចាំវស្សានៅវត្តជេតពនក្រុងសាវត្ថី ។
- វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធបិតាដែលចូលកាន់និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
- វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមកទ្រង់សម្ដែងយមកប្បដិហារិយ៍នាក្រុងសាវត្ថី) ។
- វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
- វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បានជួបនឹងនកុលបិតានិងនកុលមាតា ។
- វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
- វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
- វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
- វស្សាទី ១២ ស្រុកវេរញ្ជា ។
- វស្សាទី ១៣ ចាលិយបព៌ត ។
- វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
- វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
- វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
- វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
- វស្សាទី ១៨-១៩ ចាលិយបព៌ត ។
- វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និងទ្រង់តែងតាំងព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។
- វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុងសាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតវនារាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
- វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។
ពុទ្ធកិច្ចប្រចាំថ្ងៃ
ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបានរួបរួមពុទ្ធកិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថាពុទ្ធកិច្ច
ប្រចាំថ្ងៃមាន៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច
ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់ប្រមើលមើលនូវវេនេយ្យសត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់ញ៉ាំងពុទ្ធកិច្ចទាំងប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់ប្រមើលមើលនូវវេនេយ្យសត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់ញ៉ាំងពុទ្ធកិច្ចទាំងប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។
Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ
ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម សាវកក៏កើតវិវាទទោះទែងគ្នាអំពីពាក្យប្រៀនប្រដៅរបស់សាស្ដាខ្លួន ជាហេតុនាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យមានការសង្គាយនាព្រះធម៌វិន័យឡើង ហើយមានគ្រាមួយព្រះសារីបុត្របានសម្ដែងសង្គីតិសូត្រទុកជាគំរូនៃការ ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស.(=៥៤៣ ម.គ.ស.ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញពុទ្ធកិច្ច ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌ទាំងឡាយមានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ” ។
ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់ព្រះតេព្រះគុណព្រះព្រហ្មគុណាភណ៌
- See
more at:
http://5000-years.org/?page=detail&menu1=&ref_id=40&ctype=article&id=532&lg=en#sthash.tayKF552.dpuf
I do love this. Add more if you have more.
ReplyDelete