ប្រវត្ដិនៃការបង្កើតទង់ពុទ្ធសាសនា
ទង់ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ មេសាឆ្នាំ១៨៨៥ ដោយព្រះអង្គនាម មិតេគុវត្តេណនន្ទៈ គងនៅវត្តិ ទីបទុត្តរារាម សុ្រកកោតតហេន ប្រទេសស្រីលង្កា ហើយបង្ហូតឡើងដំបូងនៅក្នុងវត្តនេះ។ លុះដល់ថ្ងៃពេញបូរមីខែពិសាខ ព.ស. ២៤២៩ ត្រូវនិងថ្ងៃទី ២៨ខែមេសា ឆ្នាំ១៨៨៥ទង់នេះត្រូវបានគេយកមកប្រើប្រាស់នៅគ្រប់វត្ដទាំងអស់ក្នុងប្រទេសស្រីលង្កា ។ លុះដល់ឆ្នាំ ១៩៥០ ក្នុងពេលប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដែលនៅពេលនោះមានជំនួន២៩ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានចូលរួមប្រជុំគ្នាដើម្បីបង្កើត “ពុទ្ធិកសមាគមពិភពលោក” មានសម្ដេចសង្ឃរាជ ជួន ណាត ជោតញាណោ ជាប្រធានអង្កប្រជុំនេះ។ ក្នុងមត្រាទី ២៩ នៃលក្ខន្ដិសមាគមបានកំណត់ថាយកទងដែលមានពណ៌៦នេះជាទង់សំរាប់ សំគាល់ពុទ្ធិកសមាគមផង និង សំរាប់សំគាល់ព្រះពុទ្ធសាសនាផង ចាប់ពីពេលនោះរហូតមកដល់សព្វថ្ងៃ។
អត្ថន័យពណ៌ ទង់ពុទ្ធសាសនា
ទង់ព្រះពុទ្ធសាសនាមាន៦ពណ៌គឺ ពណ៌ខៀវ, ពណ៌លឿង, ពណ៌ក្រហម, ពណ៌ស, ពណ៌ហង្សបាទ, និងពណ៌ផ្លេក។
១. ពណ៌ខៀវ តំណាងកាលព្រះអង្គឆ្កៀលព្រះនេត្រ ធ្វើជាទាន ដល់ឥន្ទព្រាហ្មណ៍ នៅពេលដែលព្រះអង្គយកកំណើតជាក្សត្រនាមស្រីពិរាស្ត្រ។
២. ពណ៌ក្រហម តំណាងកាលព្រះអង្គយកកំណើត ជាមាណពឈ្មោះ បទុម ហើយត្រូវពស់ចឹកមាតាស្លាប់ ព្រះអង្គស៊ូប្តូរជីវិតកាត់បេះដូងធ្វើជាថ្នាំសង្គ្រោះមាតា។
៣. ពណ៌លឿង តំណាងកាលដែលព្រះអង្គ យកកំណើតជាវៃបណ្ឌិត ហើយបានអារសាច់របស់ខ្លួនឲ្យជាងទង ផែជាមាសដើម្បីបិទព្រះពុទ្ធរូបមានពន្លឺភ្លឺថ្លា។
៤ ពណ៌ស តំណាងកាល ដែលព្រះអង្គយកកំណើតជាព្រះវេស្សន្តរ ហើយព្រះអង្គបានឲ្យទានដំរីសដល់ពួកកលឹង្ករាស្ត្រ។
៥ ពណ៌ហង្សបាទ តំណាងកាល ដែលព្រះអង្គកើតជាវិទ្យាធរ ហើយត្រូវយក្សចាប់មាតាព្រះអង្គបាន ព្រះអង្គក៏អារសាច់របស់ខ្លួន ឲ្យយក្សស៊ី ដើម្បីជួយមាតាមកវិញ។
៦ ពណ៌ផ្លេក តំណាងកាល ដែលព្រះអង្គកើតជាទន្សាយ ហើយលោតចូលទៅក្នុងភ្លើង ដើម្បីទ្វើទានដល់ឥន្ទព្រាហ្មណ៍ជាអាហារ៕
ប្រវត្តិទង់ក្រពើ
កាលណាមានមនុស្សស្លាប់ គេតែយកទង់ក្រពើទៅ ចងពីមុខផ្ទះ ឬទីណាមួយ ដែលញាតិ មិត្តបងប្អូនជិតឆ្ងាយ អាចមើលឃើញបាន ហើយនេះក៏ជាទំនៀមទំលាប់ របស់ខ្មែរយើងពេញ ទាំងប្រទេសទៅហើយ ។ចំពោះប្រវត្តិនៃការចងទងនេះ បើតាម ការអោយដឹង នៅក្នុងរាជស្តេច អង្គ ចន្ទ័ទី2 (រាជធានីនៅឧដុង្គមានជ័យ)ស្តេចមានបុត្រ មួយព្រះអង្គ ព្រះនាមម្ចាស់ក្សត្រី ក្រពុំ ឈូក ប៉ុន្តែកាលទ្រង់ព្រះជន្មបាន 16វស្សា ក៏ត្រូវ ក្រពើមួយដ៏ធំ ឈ្មោះអាធន់ បានចាប់លេប ទាំងរស់ ។
ស្តេចបិតារបស់ព្រះនាង ក្រពុំឈូក បានចាត់ការផ្សងកន្ទោងខៀវ ដេញតាមក្រពើ នេនធន់ អស់ពេលវេលា ច្រើនថ្ងៃ។ លុះដល់ថ្ងៃទី7 ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ។ ដោយមាតា នៃក្សត្រី ក្រពុំឈូកនេះ នឹកស្រឡាញ់កូនខ្លាំងពេក ក៏អោយគេវះក្រពើយកបុត្រ ចេញមកភ្លាម ប៉ុន្តែទោះជាយ៉ាងណាក្សត្រីក្រពុំឈូកបានសុគត បាត់ទៅហើយ។ ក្រោយមក ទៀត ស្តេចបិតាបានអោយគេ សាង់សង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះ ដោយធ្វើ សរសរដល់ទៅ100 ។
នៅពីមុខវិហារសសរ100 ស្តេចបានអោយ គេធ្វើចេតិយមួយយ៉ាងធំ ហើយដើរចាប់ស្ត្រីមានផ្ទៃពោះ20នាក់ មកសម្លាប់យកក្បាលមកធ្វើជាគ្រឹះ ចេតិយហើយ អោយសាង រូបក្សត្រីក្រពុំឈូកឈរលើចេតិយហើយអោយគេយកស្បែក ក្រពើ នេនធន់ ទៅពន្លះ ឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង ។តាមសេចក្តី ដំណាល របស់អ្នកស្រុក ជំនាន់ ដើម គ្មានអ្នកណាម្នាក់ ហ៊ានដើរកាត់មុខចេតិយនោះ ទេ បើស្ត្រីមាន ផ្ទៃពោះ ដើរកាត់មុខ នឹងត្រូវស្លាប់ភ្លាម។រហូតដល់ក្រោយទៀត អោយ តែមាន ពិធីបុណ្យសពគេតែងចងទង់ក្រពើជានិច្ច។
0 comments:
Post a Comment