This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, December 1, 2013

ពុទ្ធកិច្ច ៤៥ ព្រះវស្សា



ពុទ្ធកិច្ច ៥ យ៉ាង
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។
 ពុទ្ធកិច្ច ៤៥ ព្រះវស្សា

អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ
  • វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី
  • វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន ។ តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុងសាវត្ថី ។
  • វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
  • វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
  • វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
  • វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​និងនកុលមាតា ។
  • វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
  • វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
  • វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
  • វស្សាទី ១២ ស្រុកវេរញ្ជា ។
  • វស្សាទី ១៣ ចាលិយបព៌ត ។
  • វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
  • វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
  • វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
  • វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
  • វស្សាទី ១៨-១៩ ចាលិយបព៌ត ។
  • វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។
  • វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេតវនារាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
  • វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។
ពុទ្ធកិច្ចប្រចាំថ្ងៃ
ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថាពុទ្ធកិច្ច
ប្រចាំថ្ងៃមាន៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ ។

ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ

ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពីពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​សង្គីតិសូត្រទុកជាគំរូនៃការ​ ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស.(=៥៤៣​ ម.គ.ស.​ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ

ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់​ព្រះតេព្រះគុណ​ព្រះ​ព្រហ្ម​គុណាភណ៌
- See more at: http://5000-years.org/?page=detail&menu1=&ref_id=40&ctype=article&id=532&lg=en#sthash.tayKF552.dpuf