This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 22, 2013

ទំលាប់៧ប្រការ

វិធីសាស្រ្ដ៧ចំនុចដែលធ្វើអោយយើងមានទម្លាប់ល្អនិងប្រសិទ្ធភាពខ្ពស់ THE 7 HABITS OF HIGHLY EFFECTIVE PEOPLE (Stephen R. Covey) HABIT 1: BE PROACTIVE Your life doesn't just "happen." Whether you know it or not, it is carefully designed by you. The choices, after all, are yours. You choose happiness. You choose sadness. You choose decisiveness. You choose ambivalence. You choose success. You choose failure. You choose courage. You choose fear. Just remember that every moment, every situation, provides a new choice. And in doing so, it gives...

ប្រវត្ដិនៃការបង្កើតទង់ពុទ្ធសាសនា

ប្រវត្ដិនៃការបង្កើតទង់ពុទ្ធសាសនា ទង់ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ មេសាឆ្នាំ១៨៨៥ ដោយព្រះអង្គនាម ​មិតេគុវត្តេណនន្ទៈ គងនៅវត្តិ ទីបទុត្តរារាម សុ្រកកោតតហេន ប្រទេសស្រីលង្កា ហើយបង្ហូត​ឡើ​ងដំបូងនៅក្នុងវត្តនេះ។ លុះដល់ថ្ងៃពេញបូរមីខែពិសាខ ព.ស. ២៤២៩ ត្រូវនិងថ្ងៃទី ២៨ខែមេសា ឆ្នាំ១៨៨៥ទង់នេះត្រូវបានគេយកមកប្រើប្រាស់នៅគ្រប់វត្ដទាំងអស់ក្នុងប្រទេសស្រីលង្កា ​។ លុះដល់ឆ្នាំ ១៩៥០ ក្នុងពេលប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដែល​នៅពេលនោះមានជំនួន២៩​ប្រទេស​ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានចូលរួមប្រជុំគ្នា​ដើម្បីបង្កើត “ពុទ្ធិកសមាគមពិភពលោក” មានសម្ដេចសង្ឃរាជ ជួន...

ការបោះ​បាយបិណ្ឌ​

ជុំបិណ្ឌ​តែងតែ​ជា​ពេល​ដែល​ចង្ហាន់​មាន​ច្រើន​ពោ​រពាស​សំរាប់​ព្រះសង្ឃ​,​ ហេតុនេះ​ទើប​តាម​វត្ត​នានា​តែង​រៀបចំ​ឲ្យមាន​ការធ្វើទាន​បន្ត​ទៅកាន់​ អ្នកក្រខ្សត់​។​ ភ្នំពេញ​: ​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​ នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​ អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​ ​អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​មាន​...

សប្បុរិសធម៌ ធម៌របស់សប្បុរស ៧យ៉ាង

សប្បុរិសធម៌ ធម៌របស់សប្បុរស ៧យ៉ាង ១- ធម្មញ្ញុតា ដឹងហេតុ គឺដឹងគោលការណ៍ របៀបរបច្បាប់ទម្លាប់ ក្នុងការបដិបត្តិកិច្ចនាទី យល់ដឹងនៅក្នុងកិច្ចការដែលខ្លួនត្រូវប្រព្រឹត្តទៅតាមហេតុផល ដូចជាដឹងថា មុខតំណែង ឋានៈ អាជីព ឬការងាររបស់ខ្លួនផ្សេងៗទៀត វាមានការប្រព្រឹត្តទៅយ៉ាងណា វាមានអ្វីជាគោលការណ៍ ត្រូវធ្វើយ៉ាងណាទើបបានជាហេតុដើម្បីឱ្យបានសម្រេចផលល្អ ទៅតាមការដែលខ្លួនខំប្រឹងប្រែង និងទៅតាមការដែលខ្លួនឯងជាអ្នកទទួលខុសត្រូវនោះ ដូចនេះជាដើម រហូតដល់ការដឹងនៅក្នុងលំដាប់ថ្នាក់ខ្ពស់ៗឡើងទៅ ទីបំផុតគឺដឹងទាន់នៅក្នុង ច្បាប់ធម្មតាដែលជាគោលការណ៍ពិតរបស់ធម្មជាតិ ដើម្បីបដិបត្តិទល់ជាមួយគ្នានឹងសភាវលោកជុំវិញជីវិត...

ការកើតឡើងនៃពុទ្ធសាសនា

ការកើតឡើងនៃពុទ្ធសាសនា(1) (ចម្លងពីវែប មហាភិរម្យ)គោលគំនិតសំខាន់ផ្នែកសាសនា និង ទស្សនវិជ្ជាក្នុងសម័យពុទ្ធកាល គឺ -គោលគំនិតស្តីពីវត្ថុនិយម វិមតិនិយម និង បុព្វនិយតិនិយម -គោលគំនិតស្តីពីវិញ្ញាណសាកល(ព្រលឹងធំ)របស់ចក្រវាល -គោលគំនិតស្តីពីអាត្ម័ន(អត្តា,ព្រលឹងតូច)របស់មនុស្ស -គោលគំនិតស្តីពីដំណើរអន្ទោលស្លាប់កើត(វដ្តសង្សារ) -គោលគំនិតស្តីពីជីវិត គឺ ទុក្ខ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកនៃពុទ្ធសាសនា ដែលព្រះនាមដើមថា សិទ្ធត្ថកុមារ បានប្រសូតក្នុងបរិយាកាស និង បរិដ្ឋានដែលមានគោលគំនិតផ្នែកសាសនា និង ទស្សនវិជ្ជាទាំងនោះឯក្រុងកបិលពស្តុជារាជធានីនៃសក្កជនបទ ក្បែរភ្នំហិមាល័យប៉ែកទិសឦសាន(នេប៉ាលបច្ចុប្បន្ន)ត្រង់ទិសបូព៌នៃដែនដីកោសល...